ក្រុមហ៊ុន IDEALINK និងក្រុមហ៊ុន​​ TESS​ សហការគ្នាផ្គត់ផ្គង់ផ្ដាច់មុខ នូវដំណោះស្រាយបច្ចេកវិទ្យា ប្រឆាំងបទល្មើសហិរញ្ញវត្ថុ

fn-2016-10-26-14-30-57

ក្រុមហ៊ុន Idea Link និងក្រុមហ៊ុន TESS នៅថ្ងៃទី២៦ ខែតុលានេះ បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ក្នុងការផ្គត់ផ្គង់ផ្ដាច់មុខ នូវដំណោះស្រាយបច្ចេកវិទ្យា ប្រឆាំងបទល្មើសហិរញ្ញវត្ថុ សម្រាប់ទីផ្សារកម្ពុជា ឡាវ និងភូមា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល។

កិច្ចសហការ រវាងក្រុមហ៊ុនទាំងពីរនេះ គឺផ្ដោតជាចម្បង លើបច្ចេកវិទ្យាប្រឆាំងការសម្អាតប្រាក់ (Anti-Money Laundering),បច្ចេកវិទ្យា សង្កេតការលួបបន្លំ​ផ្ទៃក្នុង (Internal Fraud Detection) និងបច្ចេកវិទ្យាប្រឆាំងអំពើពុករលួយ (Anti-Bribery & Corruption) ។

លោក ឈ សុផាណៈ អគ្គនាយកក្រុមហ៊ុន Idea Link បានលើកឡើងថា ក្រុមហ៊ុនខិតខំយកនូវដំណោះស្រាយបច្ចេកវិទ្យា ប្រឆាំងបទល្មើស​ហិរញ្ញវត្ថុសមស្រប សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា ជាការរួមចំណែកដល់ការពង្រឹង នូវការអនុវត្តច្បាប់ ដើម្បីបង្កើតឧត្តមភាពប្រកួតប្រជែងថ្នាក់ជាតិ និងថ្នាក់តំបន់ ។

លោកបានបន្តថា «ការប្រឆាំងបទល្មើសហរិញ្ញវត្ថុ ដូចជាការប្រឆាំងការសម្អាតប្រាក់ ការលួចបន្លំផ្ទៃក្នុង និងអំពើពុករលួយ មិនមែនជាការងាយស្រួលឡើយ ហើយដំណោះស្រាយបច្ចេកវិទ្យា CORALTM Suite របស់ក្រុមហ៊ុន TESS គឺជាដំណោះស្រាយសមស្របបំផុត»

គួរបញ្ជាក់ថា ក្រោយពីកិច្ចសហការគ្នារវាងក្រុមហ៊ុន Idea Link និងក្រុមហ៊ុន TESS នឹងផ្ដល់ភាពភាពងាយស្រួលក្នុងការទទួល សាច់ប្រាក់ មួយដ៏មានសុវត្ថិភាព ដល់បណ្ដាក្រុមហ៊ុននានា ទាំងនៅកម្ពុជា និងក្រៅប្រទេស៕

Idealink sign with Wirecard

fn-2016-12-19-09-25-53-0

ក្រុមហ៊ុន អាយឌាលីង ប្រកាសជាផ្លូវការ ពីការចាប់ដៃគូជាមួយក្រុមហ៊ុន Wirecard ដើម្បីផ្គត់ផ្គង់បច្ចេកវិទ្យាទូទាត់ប្រាក់ (Payment Solutions) និងប្រព័ន្ធអេឡិកត្រូនិកទូទាត់ប្រាក់ភ្លាមៗ (Electronic Real-time Payment System) សម្រាប់ទីផ្សារកម្ពុជា ឡាវ ភូមា និងវៀតណាម។

លោក ឈ សុផាណៈ អគ្គនាយកក្រុមហ៊ុន អាយឌាលីង បានឲ្យដឹងថា «បន្ទាប់ពីជោគជ័យ ក្នុងការនាំយកបច្ចេកវិទ្យាល្អៗ ដែលចាំបាច់ សម្រាប់​វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ក្រុមហ៊ុន អាយឌាលីង បាននិងបន្តសហការជាមួយដៃគូយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីរួមចំណែក ជួយដល់​អតិថិជនបង្កើននូវឧត្តមភាពអាជីវកម្ម ពិសេសក្នុងបរិបទនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។

លោកបន្ដថា «ជាមួយនឹងការរីកចម្រើន នៃសេវាហិរញ្ញវត្ថុនៅកម្ពុជា ស្របគ្នាជាមួយនឹងកំណើនការទូទាត់ និងប្រតិបត្តិការហិរញ្ញវត្ថុ តាមប្រព័ន្ធ​អេឡិចត្រូនិក ក្រុមហ៊ុន អាយឌាលីង បានចាប់ដៃគូជាមួយ ក្រុមហ៊ុន Wirecard ក្នុងការនាំមកនូវដំណោះស្រាយបច្ចេកវិទ្យាទូទាត់ប្រាក់​ប្រកប​ដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់បំផុត ហើយតាមរយៈជំនាញ បទពិសោធន៍ និងបច្ចេកវិទ្យាទំនើប របស់ក្រុមហ៊ុន Wirecard ព្រមទាំងជំនាញ ​ធនធាននិងបទពិសោធន៍ ពីទីផ្សារក្នុងស្រុក របស់ក្រុមហ៊ុនយើងនោះ ជឿជាក់ថា នឹងផ្តល់នូវបច្ចេកវិទ្យាទូទាត់ប្រាក់ មានប្រសិទ្ធភាព សម្រាប់ទីផ្សារ​កម្ពុជាឡាវ ភូមា និងវៀតណាម»។

លោក Andreas Kazamias អគ្គនាយក ក្រុមហ៊ុន Wirecard NZ បានថ្លែងថា «តាមរយៈផែនការពង្រីកទីផ្សារក្នុងតំបន់ និងដំណើរការជ្រើសរើស ដៃគូយុទ្ធសាស្ត្ររបស់ខ្លួន យ៉ាងល្អិតល្អន់ ក្រុមហ៊ុន Wirecard បានសម្រេចជ្រើសយក ក្រុមហ៊ុន អាយឌាលីង ជាដៃគូយុទ្ធសាស្ត្រសម្រាប់ទីផ្សារកម្ពុជា ឡាវ ភូមា និងវៀតណាម ហើយយើងជឿជាក់ថា ជំនាញបទពិសោធន៍ និងបណ្តាញទំនាក់ទំនងរបស់ ក្រុមហ៊ុន អាយឌាលីង នឹងជួយឲ្យក្រុមហ៊ុនយើង ក្នុងការពង្រីកទីផ្សារ ក្នុងតំបន់កាន់តែរហ័ស ព្រមទាំងផ្តល់នូវដំណោះស្រាយ និងលទ្ធផលអាជីវកម្ម ដល់អតិថិជនកាន់តែប្រសើរ»

លោកបន្ដថា បច្ចេកវិទ្យា និងប្រព័ន្ធអេឡិកត្រូនិករបស់ក្រុមហ៊ុន Wirecard រួមមាន ប្រព័ន្ធ Card Management System បច្ចេកវិទ្យា Mobile Money និង​ដំណោះស្រាយបច្ចេកវិទ្យា Alternative Payments។

អាយឌាលីង ជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យានៅកម្ពុជា បង្កើតឡើងក្នុងឆ្នាំ២០១២ ដោយក្រុមអ្នកជំនាញវិជ្ជាជីវៈមកពីឧស្សាហកម្មផ្សេងៗគ្នា ហើយ​បានផ្តោត ជាពិសេស លើការផ្តល់សេវាកម្មបច្ចេកវិទ្យា សម្រាប់វិស័យធនាគារ។ ចំណែក Wirecard NZ Limited មានទីស្នាក់ការនៅទីក្រុង Auckland ​ប្រទេសញូហ្សីលែន និងមានការិយាល័យក្នុងទីក្រុង Auckland ទីក្រុងស៊ីដនី, ម៉ានីឡា, អាតែន,ទីក្រុង Santo Domingo ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ​ ​របស់ក្រុមហ៊ុនមេ Wirecard AG ដែលប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាបណ្តុំក្រុមហ៊ុនបច្ចេកវិទ្យាសកល ដែលជួយក្រុមហ៊ុនអាជីវកម្មនានា​ ក្នុងការទទួលយកនូវការទូទាត់ តាមប្រព័ន្ធអេឡិកត្រូនិក ពីគ្រប់បណ្តាញលក់ទាំងអស់៕​